Tuesday , December 3 2024

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចំណេញ ដាច់ចំណង ៖ មហិច្ឆិតា​ធ្វើ​ឲ្យ​បាត់​បង់​សម្ព័ន្ធភាព ។

ចង់ចំណេញ ដាច់ចំណង – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង់ចំណេញ ដាច់ចំណង

បុគ្គល​ដែល​គិត​តែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​លោភលន់​ខ្លាំង​ពេក ធ្វើ​ឲ្យ​បាត់​បង់​នូវ​ទំនាក់ទំនង​ក្នុង​សង្គម ព្រោះ​ជននោះ​មាន​មហិច្ឆិតា​ប្រាថ្នា​ធំ​ហួស​ប្រមាណ ។ បើ​គេ​ប្រកប​ការងារ​អ្វី​ជាមួយ​អ្នកណា គេ​តែង​រំពៃ​សម្លឹង​មើល​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​គេ​រួច​ជា​ស្រេច ។

ដូច្នេះ អ្នក​ដែល​វាងវៃ​មាន​បញ្ញា​ដែរ គេ​បាន​ស្គាល់ និង​យល់​ដឹង​ពី​បំណង​អាក្រក់​របស់​ជន​នោះ គេ​ក៏​ផ្ដាច់​ចំណង​មេត្រីភាព ឬ​ដក​ហ៊ុន​ឈប់​រក​ស៊ី​ជាមួយ​ភ្លាម ។ អ្នកណា​ចង់​ចំណេញ​ខ្លាំង​ពេក តែង​ដាច់​ចំណង​យ៉ាង​ដូច្នេះ​ឯង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *