ប្រជាជនខ្មែរចូលចិត្តប្រើ ខ្ទិះដូង ក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃ ហើយវាជាគ្រឿងផ្សំដែលអាចប្រើបានសម្រាប់ធ្វើអាហារបានច្រើនមុខ។ ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ មិនតែប៉ុនណោះ ខ្ទិះដូងក៏មាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់ផងដែរ។
ចំណាំ៖ ខ្ទិះដូង ដែលគេនិយមយកមកប្រើប្រាស់ ជាគ្រឿងផ្សំដាក់នៅក្នុងអាហារ និងបង្អែមសម្រាប់ញ៉ាំ ត្រូវបានគេប្រើប្រាស់ ដើម្បីថែរក្សាសម្រស់ សក់និងស្បែកផងដែរ។ ខ្ទិះដូង មានសមត្ថភាព ជួយប្រឆាំងភាពចាស់ ធ្វើឲ្យស្បែករបស់អ្នកទន់និងរលោង វាមានសារធាតុអង់ទីអុកស៊ីដង់ និង ប្រឆាំងនឹងការរលាកផងដែរ៕
គ្រឿងផ្សំអាហារខ្មែរ ៖ ខ្ទិះដូង
- ខ្ទិះដូងមួយកែវធំ ឬ មួយកំប៉ុង ឬដូងទុំមួយផ្លែ
- ស្ករសកន្លះស្លាបព្រា
- ម្សៅពោតមួយស្រាបព្រា
- អំបិលកន្លះស្លាបព្រាតូច
របៀបធ្វើ
- យកដូងទំុមកកោរយកតែសាច់ដូង
- ច្របាច់យកតែទឹកខ្ទិះដាក់ក្នុងចាន
- យកស្បៃច្រោះយកតែទឹកខ្ទិះចេញ
- លាយគ្រឿងផ្សំទាំងអស់ក្នុងឆ្នាំងរួចកូរវាច្របល់គ្នារហូតដល់វាមានសភាពគោកស្វិត
កត់សម្គាល់
មានអ្នកខ្លះចូលចិត្តយកខ្ទិះដូងបន្ថែមលើបង្អែមដើម្បីថែមរសជាតិ ដូចជាបង្អែមចេកខ្ទិះ បង្អែមគ្រាប់ត្នោត…។ អ្នកខ្លះទៀតចូលចិត្តយកខ្ទិះដូងមកថែរក្សាសម្រស់ សក់និងស្បែកផងដែរ ព្រោះវាធ្វើឲ្យស្បែករបស់អ្នកទន់និងរលោង។
ម្ហូបខ្មែរដែលពេញនិយម៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ