Tuesday , December 3 2024

ស្នេហ៍ – កំណាព្យខ្មែរ

ស្នេហ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ស្នេហ៍ - កំណាព្យខ្មែរ

ស្នេហ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្នេហ៍ទោសទុក្ខមុខក្រញូវផ្លូវបែកបាក់
ស្នេហ៍ថ្នាំងថ្នាក់ដាក់រាសីស្តីអាក្រក់
ស្នេហ៍មិនស្និទ្ធចិត្តសាមាន្យបានល្អៀងល្អក់
ស្នេហ៍កុហកឆក់ឱកាសប្រាសទំនៀម ។
ស្នេហ៍មង្គលយល់ដល់ស្និទ្ធចិត្តសទ្ធា
ស្នេហ៍កាយជាវាចាគាប់ភ្ជាប់សាច់ឈាម
ស្នេហ៍ខ្ពង់ខ្ពស់យសឧត្តមសមនឹងនាម
ស្នេហ៍ស្ងប់ស្ងៀមទាមទម្លាប់ជាប់ប្រពៃ ។
ស្នេហ៍ម៉ែឪត្រូវត្រងត្រាប់ស្ដាប់ឱវាទ
ស្នេហ៍ឱហាតឆ្លាតបញ្ញាការវាងវៃ
ស្នេហ៍ការពារជាទ្រព្យធនទុនស្កាត់ភ័យ
ស្នេហ៍ប្រពៃន័យឧត្ដមសមនឹងក្រឹត្យ ។
ស្នេហ៍ស្តុកស្ដម្ភខំការងារជានាទី
ស្នេហ៍សម្ភីទីមង្គលយល់តាំងចិត្ត
ស្នេហ៍ស្មោះសរល្អថ្លៃថ្លាការស្នេហ៍ស្និទ្ធ
ស្នេហ៍ក្រមក្រឹត្យដ្បិតស្នេហាថ្លារុងរឿង ។

កំណាព្យពេញនិយមបន្ទាប់ ៖ កុំសេពគប់ បាបមិត្ត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *