ចងមិត្តល្អ បវរណាស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ចងមិត្តល្អ បវរណាស់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | មូលដ្ឋាន | ដានមានគ្រប់ | ភពហេតុផល |
ភ័ស្តុតាងផ្តល់ | សល់បញ្ជាក់ | លាក់មិនបាន | |
ភូតកុហក | ឆក់រួចខ្លួន | ពួនលុបដាន | |
គេចាប់បាន | ខានកុហក | ល្អក់សៅហ្មង ។ | |
២ | ដណ្ដើមត្រូវ | ផ្លូវចង់ឈ្នះ | លះចោលមិត្ត |
ឈ្នះមិនពិត | គិតមិនដុះ | ខុសបំណង | |
ឈ្នះខ្លួនឯង | ស្តែងឈ្នះគាប់ | ភ័ព្វព្រេងផង | |
លះសៅហ្មង | ចងមិត្តល្អ | បវរណាស់ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ និស្ស័យស្នេហា – កំណាព្យខ្មែរ