យ៉ាប់យូរយារ លាលោកីយ៍ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

យ៉ាប់យូរយារ លាលោកីយ៍ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ឃើញស្រឡាញ់ | ក្នាញ់សម្រស់ | ស្រស់ពិសី | 
| គួរបេតី | ស្តីទន្ទេញ | ពេញស្នេហា | |
| ស្រីប្រុសស្នេហ៍ | ខ្សែជីវិត | ពិតជីវ៉ា | |
| ល្បែងស្នេហា | ការស្រឡាញ់ | ចាញ់ដល់ស្លាប់ ។ | |
| ២ | ទុនស្នេហ៍តូច | ខូចមិនធំ | ពុំចាញ់ច្រើន | 
| ស្នេហ៍កំណើន | កើនចាញ់គេ | ទ្វេចុកចាប់ | |
| ស្នេហ៍ទន់ជ្រាយ | លាយតម្រេក | ដេកផ្ងារផ្កាប់ | |
| អស់ចំណាប់ | យ៉ាប់យូរយារ | លាលោកីយ៍ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ លើសអាហារ ការមិនល្អ – កំណាព្យខ្មែរ