តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
តត្រងត្រាប់ ស្តាប់ស្នេហ៍ស្និទ្ធ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | កាយកៀកកិត | ស្និទ្ធស្នេហា | ថ្លាដោយគុណ |
មិនទម្រន់ | ទន់ទទូរ | គ្រូតម្រាប់ | |
ភ័ក្ត្ររួសរាយ | លាយញញឹម | ផ្ទឹមរ៉ាយរ៉ាប់ | |
ផ្អែមសូរសព្ទ | ចាប់ចិត្តស្នេហ៍ | ថែក្នុងចិត្ត ។ | |
២ | សទ្ធាចិត្ត | ស្អិតដោយគុណ | ធ្ងន់ចិន្តា |
ធម៌ថ្លៃថ្លា | ការចម្រើន | កើនអាណិត | |
អំពើល្អ | តត្រងត្រាប់ | ស្តាប់ជក់ចិត្ត | |
ល្អប្រណីត | ស្និទ្ធសព្វឋាន | បានមង្គល ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ឆីមិនឈប់ យប់មិនគ្រាន់ – កំណាព្យខ្មែរ