ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | បាត់ដំបង | ប៉ងជួបទៀត | ឆ្លៀតជួបស្នេហ៍ |
ស្ទឹងសង្កែ | ថែសម្រស់ | ស្រស់ពិសី | |
វត្តតាមិម | ផ្ទឹមពុំបាន | ឋានលោកីយ៍ | |
សម្រស់ថ្មី | ស្រីវរលក្ខណ៍ | ទាក់ជាប់ចិត្ត ។ | |
២ | ក្រូចផ្អែមឆ្ងាញ់ | ចាញ់សម្តី | ស្រីពីរោះ |
កាយកបខ្ពស់ | យសបវរ | សរស្នេហ៍ស្និទ្ធ | |
សែនស្រឡាញ់ | ចាញ់សម្រស់ | ស្មោះអាណិត | |
ចង់កៀកកិត | ស្និទ្ធថ្នមស្នេហ៍ | ថែលុះក្ស័យ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ អាល័យស្នេហ៌ស្រុកម៉ាឡៃ – កំណាព្យខ្មែរ