សំណើជណ្តើរយន្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

សំណើជណ្តើរយន្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ជណ្តើរយន្ត | ធ្ងន់ហួសហេតុ | ឆ្អែតទំនួល |
| ជួយសម្រួល | ស្រួលគ្រប់គ្នា | គ្រាឡើងចុះ | |
| ល្មើសកន្លង | ហ្មងចិត្តទើស | លើសចំណុះ | |
| ចរឡើងចុះ | ស្រុះស្រួលចិត្ត | ឥតអល់អែក ។ | |
| ២ | គួរគិតឯង | ក្រែងដល់គេ | ទ្វេដល់ខ្ញុំ |
| ខុសគួរកុំ | សុំមើលផ្លូវ | ត្រូវចំណែក | |
| ទិសឡើងចុះ | ខុសច្រើនដង | ហ្មងដល់ស្អែក | |
| ខ្ញុំសូមស្រែក | ផ្នែកឡើងចុះ | ខុសខូចខាត ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ថ្មីជានិច្ច – កំណាព្យខ្មែរ