គង្វាលគោ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
គង្វាលគោ – កំណាព្យខ្មែរ | |||
១ | ប្រឹងស្វែងរកទីមានទឹកស្មៅ | កៀងគោសំដៅឱ្យចំណី | |
ព្រលឹមព្រលប់គោបានឆី | គង្វាលប្រុសស្រីប្រឹងសម្ភី ។ | ||
២ | គោហ្វូងរាប់រយទាំងតូចធំ | ឈ្មោលញីដើរជុំឆ្ពោះម្នាម្នី | |
រក្សាឃ្វាលថែគ្រប់នាទី | សុខសាន្តមូលមីរជុំរហង់ ។ | ||
៣ | ដល់ទីជួបមិត្តពិតកល្យាណ | រីករាយកម្សាន្តលេងស្មោះត្រង់ | |
ល្បើកល្បែងគង្វាលតាមចិត្តចង់ | ប្តូរវេនចំណង់មើលថែគោ ។ | ||
៤ | រីករាយរាប់រកស្មោះភក្តី | រួមបាយចំណីសប្បាយហ៊ោ | |
មិនលោភមិនខឹងមិនមានមោហ៍ | រួមគ្នាឃ្វាលគោតាមនាទី ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ជិត៥០ឆ្នាំកន្លងចងចាំនៅ – កំណាព្យខ្មែរ