ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ព្រហ្មវិហារធម៌ – កំណាព្យខ្មែរ | |||
១ | កើតមកជាមនុស្សក្នុងលោកា | ឪម៉ែដូនតាថ្នាក់ដឹកនាំ | |
តែងមានកូនចៅមើលថែទាំ | រួមរស់មួនមាំក្នុងគ្រួសារ ។ | ||
២ | ធាតុជំរុញឱ្យអភិវឌ្ឍន៍ | មង្គលប្រាកដមានសក្តា | |
គឺពិតជាផុសពីចិន្តា | នាយក-នាយិកា ល្អឥតខ្ចោះ ។ | ||
៣ | ប្រកាន់យកព្រហ្មវិហារធម៌ | ប្រតិបត្តិបវរដោយស្ម័គ្រស្មោះ | |
មេត្តាអាណិតកូនទាំងអស់ | អាសូរស្រណោះសុធម្មា ។ | ||
៤ | ករុណារាប់អានផុសឡើងជាក់ | នូវសុឆន្ទៈស្មោះស្ម័គ្រជា | |
ស្រលាញ់ស្មោះស្មើរមនា | រក្សាគ្នីគ្នាជាអភិរម្យ ។ | ||
៥ | មុទិតាសន្តោសប្រណី | ត្រូវខុសវែងខ្លីចេះផ្សំផ្គុំ | |
ទន់ភ្លន់ត្រជាក់តូចផលធំ | ដោះស្រាយសុខុមសមហេតុការណ៍ ។ | ||
ឧបេក្ខាតាំងចិត្តកណ្តាល | លម្អៀងអម្បាលគ្មានឡើយណា | ||
ចៀសអគតិគ្រប់កិច្ចការ | ស្វែងយល់រក្សាភាពសុក្រឹត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ខ្វះគ្រប់វ័យក្នុងជីវិត – កំណាព្យខ្មែរ