Tuesday , December 3 2024

សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ

សម្លសណ្តែកដីជើងជ្រូក និងឆៃប៉ូវមានរស់ជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិនហើយវាក៏ជាអាហារដ៏ពេញនិយមរបស់ប្រជាជននៅតាមស្រុកស្រែនិងតាមទីប្រជុំជន។

សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសណ្តែកដីជើងជ្រូក

  1. ជើងជ្រូកកាត់ជាដុំចំនួន 0.9kg
  2. ត្រាំសណ្តែកដីក្នុងទឹកប្រហែល៣ម៉ោងចំនួនកន្លះកូនចាន
  3. ឆៃថាវចំនួន៤មើមរួចដាក់ត្រាំក្នុងទឹក
  4. ទឹកចំនួន៦កែវ
  5. ទឹកត្រីចំនួន១ស្លាបព្រា
  6. ស្ករចំនួន១ស្លាបព្រាកាហ្វេ
  7. ម្រេចចំនួន១ស្លាបព្រាកាហ្វេ
  8. ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
  9. ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ជើងជ្រូក សណ្តែកដីស្រស់ ឆៃថាវនិងទឹកចូលក្នុងឆ្នាំងសម្ល
  2. ស្ងោដោយប្រើភ្លើងតិចៗរហូតដល់ជើងជ្រូកនិងសណ្តែកដីឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ជីនិងស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ប្រេងឆាចំនួន២ស្លាបព្រា ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប ខ្ទឹមបារាំងហាន់រួចចំនួន១ ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច ទឹកការីខៀវចំនួន១កំប៉ុង ទិះដូងចំនួន១កែវ ទឹក៣កែវ ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ …

Leave a Reply

Your email address will not be published. Required fields are marked *