Tuesday , December 3 2024

មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ

មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។

ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជា​ដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ​​ ពិសេសគេយក​បទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះ​កវី​បាន​យក​បទ​នេះ​ទៅ​ប្រើ​ក្នុង​ការ​សំដែង​ទុក្ខ​សោក​ផង​ដែរ​។ ​

មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ

មន្តស្នេហ៍ស័ក្តិសិទ្ធិ – កំណាព្យខ្មែរ

ស្នេហ៍ពាក្យពេចន៍ល្អស្នេហ៍រូបបវរស្នេហ៍ភាពក្រពុំ
ស្នេហ៍ចិត្តស្មោះសរស្នេហ៍ល្អរម្យទមស្នេហ៍ស្និទ្ធរស់ជុំ
ស្នេហ៍ញាតិបងប្អូន ។
ស្នេហាពុកម៉ែស្នេហ៍លោកថ្នមថែស្នេហ៍ចិញ្ចឹមកូន
ស្នេហ៍យាយស្នេហ៍តាស្នេហាមិនសូន្យស្នេហ៍ពិតដូចក្បូន
ស្នេហ៍ជូនដល់ត្រើយ ។
ស្នេហ៍តួនាទីស្នេហ៍ខំសម្ភីស្នេហ៍ធ្វើឲ្យល្ហើយ
ស្នេហ៍គាប់ស្នេហ៍គុណស្នេហ៍ទុនដល់ត្រើយស្នេហ៍បានល្អហើយ
ស្នេហ៍ផលគុណភាព ។
ស្នេហ៍ថែទ្រព្យាស្នេហ៍ទុកដាក់ជាស្នេហ៍មិត្តនាំលាភ
ស្នេហ៍មានមង្គលស្នេហ៍យល់ខ្ពស់ទាបស្នេហ៍ស្មោះជ្រួតជ្រាប
មន្តស្នេហ៍ស័ក្តិសិទ្ធិ ។

កំណាព្យពេញនិយមបន្ទាប់ ៖ មោហោស្នេហា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *