រសជាតិជីវិត – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
រសជាតិជីវិត – កំណាព្យខ្មែរ | |||
១ | ក្រមុំកម្លោះ | កបកាយសម្រស់ | លីវលាស់កម្លាំង |
កម្លោះក្រមុំ | ក្លាក្លំខ្លួនខ្លាំង | គ្មានអ្នកតតាំង | |
រស់រានសេរី ។ | |||
២ | ប្រុសមានប្រពន្ធ | បន្ថែមទម្ងន់ | ក្លាយជាបតិ |
ជាម្ចាស់ជីវិត | រួមរឹតមេត្រី | អង្គឯងជាប្តី | |
ម្ចាស់ចិត្តប្រពន្ធ ។ | |||
៣ | ក្រមុំមានប្តី | ក្រឹត្យក្រមជាស្រី | ទាក់ទូលធ្ងរធ្ងន់ |
ចំណងភក្ដី | ចងប្តីប្រពន្ធ | មានក្រគាប់គុណ | |
ធ្ងន់ទាំងអស់គ្នា ។ | |||
៤ | ប្រៃសាបជូរចត់ | ភ្លែមភ្លាវប្រាកដ | ខ្វះផ្អែមមិនជា |
ល្វីងប្រហាតពិត | ជីវិតគ្រប់គ្នា | អំណត់ធន់ធារ | |
មង្គលជីវិត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ រស់រីករាយ – កំណាព្យខ្មែរ