Thursday , November 21 2024

សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ

សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ ៖ បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពី សម័យចតុមុខ មកម្ល៉េះ ។ បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ បទពាក្យ៨ ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ ។

ចង្វាក់ ៖ បទនេះទម្លាក់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។ ជួនក្នុងវគ្គ ៖ ព្យាង្គ៨ ឃ្លា១ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា២ វគ្គ១ ។​ ព្យាង្គ៨ ឃ្លា២ វគ្គ១ |=| ព្យាង្គ៨ ឃ្លា៣ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា៤ វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។

សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ

សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ

ឱ!ដីស្រុកខ្មែរជាស្រុកកំណើតទឹកដីល្អឆើតវាលស្រែខៀវខ្ចី
ដងអូរស្ទឹងបឹងសម្រស់ព្រឹក្សព្រៃវប្បធម៌ប្រពៃអាល័យម្ល៉េះទេ ។
ខ្ញុំឃ្លាតតែកាយមិនឆ្ងាយទេចិត្តនឹកឃើញជីវិតរស់លើទន្លេ
មេគង្គធ្វើការមិនដែលពំនេរមកដល់ស្រុកគេចិត្តសែនអាល័យ ។
ស្រុកខ្មែរសប្បាយរាល់ថ្ងៃខែឆ្នាំរូបខ្ញុំចងចាំរហូតសព្វថ្ងៃ
កន្លែងកំសាន្តមានច្រើនពេកក្រៃប្រាសាទស្កឹមស្កៃអង្គរជាតិខ្មែរ ។
ពីនាយសមុទ្រខ្ញុំឈរសម្លឹងរាត្រីស្ងាត់ឈឹងពេញដោយក្តីស្នេហ៍
ទិដ្ឋភាពទាំងអស់លើដីស្រុកខ្មែរខ្ញុំនឹកឥតល្ហែរថ្ងៃណាទៅដល់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ រកផលជាតិក្រោយ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *