បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
បណ្តាំពុក ទុកជាទ្រព្យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ស្តីអាក្រក់ | ល្អក់ទាំងកាយ | ខ្ចាយសទ្ធា |
គ្រប់វេលា | ពៀរបន្សល់ | ផលនិងកម្ម | |
មិនរលឹក | ព្រឹកល្ងាចយប់ | គ្រប់ខែឆ្នាំ | |
សាងកាចកម្ម | ចាំចងចិត្ត | ស្អិតទោសទុក្ខ ។ | |
២ | គួររលឹក | នឹកគុណគាប់ | ភ្ជាប់សទ្ធា |
ស្តែងស្តីជា | ពៀររម្ងាប់ | ជាប់ទៅមុខ | |
កាយសុភាព | ទាបមិនទើស | ល្មើសមិនទុក | |
រាល់ទំនុក | ពុកផ្តែផ្តាំ | ចាំជាទ្រព្យ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ពាក្យពេចន៍ដូនតា ផ្សងប្រាថ្នាទុក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ