សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
សេពគប់មិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | មិត្តបវរ | កមង្គល | យល់សុខសាន្ត |
គាប់ថ្កើងថ្កាន | បានស័ក្តិយស | ខ្ពស់ឥតបី | |
បានមិត្តបាប | ឆ្អាបកេរ្តិ៍ឈ្មោះ | រស់អប្រីយ៍ | |
ចៀសគិតខ្លី | ស្តីស្តែងស្តាប់ | ចាប់ខ្លឹមសារ ។ | |
២ | បាបបោកបាច | ខ្លាចខ្លៅខ្លោច | បោចបោះបង់ |
សុខសាងសង់ | ត្រង់ត្រឹមត្រូវ | ផ្លូវថ្លៃថ្លា | |
សេពគប់មិត្ត | ពិតត្រូវរាប់ | គាប់ពិចារណ៍ | |
កបកើតការ | តាផ្តែផ្តាំ | ចាំចុះចៅ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ