កតញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
កតញ្ញូ កតវេទី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | កតញ្ញូ | គូរគិតជាប់ | គាប់បវរ |
ថ្លែងអំណរ | សរតាមពិត | ចិត្តចំណាំ | |
បំណាច់គុណ | ទុនផ្តល់ឲ្យ | សោយផលកម្ម | |
រៀងរាល់ឆ្នាំ | ចាំជានិច្ច | ភ្លេចរមិល ។ | |
២ | អនុសាសន៍ | ច្បាស់គ្រប់គ្រា | ជាទ្រព្យធន |
រំលឹកគុណ | ទុនជាស្ពាន | គ្មានមន្ទិល | |
ចង់ចំណាប់ | ត្រាប់ដំណើរ | ដើរកុំខ្ជិល | |
បើសឹករឹល | វិលសំលៀង | ទៀងមុតមាំ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ