ម្ហូបខ្មែរ ឬ អាហារខ្មែរ មានរសជាតិឆ្ងាញ់ហើយមានដើមកំណើតតាំងពីមុខសម័យអង្គរ។ ម្ហូបខ្មែរមានអាចចម្អិនតាមរបស់ សម្ល ចៀន អាំង ស៊ុប គុយទាវ និងតាមរបៀប បង្អែមខ្មែរ ។ បង្អែមខ្មែរនិងភេសជ្ជៈរបស់ជនជាតិមានច្រើនប្រភេទដោយផ្សំឡើងដោយប្រើគ្រឿងក្នុងស្រុកទាំងអស់។ អាហារជាចំបងរបស់ជនជាតិខ្មែរគឺបាយ ហើយម្ហូបភាគច្រើនរបស់ខ្មែរធ្វើពីបន្លែនិងសាច់ដោយម្ហូបខ្លះជនជាតិខ្មែរចូលចិត្តដាក់ប្រហុក ឬខ្ទិះដូង។
១. ម្ហូបចំហុយ
ចំហុយគឺជាវិធីចង្អិនម្ហូបយ៉ាងដោយប្រើចំហាយទឹក។ ជាទូទៅដើម្បីងាយស្រួលក្នុងការចម្អិនម្ហូបចំហុយគេតែងតែប្រើឆ្នាំងចំហុយ តែប្រជាជនខ្មែរនិយមប្រើកញ្ជើជំនួសវិញ។ ប្រជាជនខ្មែរបានបង្កើតមុខម្ហូបជាច្រើនប្រភេទដែលប្រើប្រាស់ពិធីចំហុយក្នុងការចម្អិនហើយមានតាំងពីរាប់ពាន់មកហើយ។ អានបន្ត »
២. ម្ហូបខ
ខគឺជាវិធីចង្អិនម្ហូបយ៉ាងដោយប្រើពេលវេលាចម្អិនរាងយូរបន្តិចហើយប្រើភ្លើងតិចៗ។ ជាទូទៅសម្រាប់មុខម្ហូបខប្រជាជនខ្មែរនិយមប្រើសាច់ដែលស្វិតយកទៅរម្ងស់ជាមួយបន្លែ ដោយប្រើភ្លើងតិចៗរហូតដល់សាច់ផុយ។ ម្ហូបខគឺម្ហូបខ្មែរមួយប្រភេទដែលមានតាំងពីយូរលង់ ហើយជាអាហារខ្មែរដ៏ពេញនិយម។ អានបន្ត »
៣. ម្ហូបឆា
ឆាជាវិធីចម្អិនមុខម្ហូបខ្មែរមួយប្រភេទដែលប្រើប្រេងឆាឬខ្លាញ់ វាស្រដៀងទៅនឹងការបំពងដែរ។ ជាទូទៅប្រជាជានខ្មែរចូលចិត្តប្រើខ្ទះដើម្បីឆាដោយប្របល់ប្រលប់ចុះឡើងពីរបីសារ។ ជនជាតិខ្មែរបានបង្កើតអាហារខ្មែរជាច្រើនមុខប្រើប្រាស់វិធីចម្អិនដោយប្រើវិធីឆានេះ ហើយវាមានរសជាតិឆ្ងាញ់យ៉ាង។ អានបន្ត »
៤. គុយទាវ
គុយទាវគឺជាម្ហូបចិនម្យ៉ាង ធ្វើដោយសរសៃម្សៅខ្សាយដែលហាន់ ស្រុះលាយនឹងសាច់ចិញ្ច្រាំ ផ្សំនឹងគ្រឿងផ្សេងៗ ។ សរសៃម្សៅហាន់នោះ ក៏ហៅ គុយទាវ ដែរ ។ អានបន្ត »
៥. សម្លការី
សម្លការីមានប្រភពដើមពីប្រទេសឥណ្ឌា ការស្លសម្លការីមានភាពពិបាកបន្តិចដោយវាត្រូវប្រើគ្រឿងច្រើនយ៉ាងផ្សំចូលគ្នាហើយប្រើពេលវេលាយូរបន្តិច។ អានបន្ត »
៦. អាំង
អាំងគឺជាវិធីចម្អិនម្ហូបយ៉ាងដែលប្រើធ្យូងដុតពីក្រោមសាច់ឬបន្លែ។ ជាទូទៅគេប្រើប្រដាប់អាំងដាក់លើចង្ក្រានហើយដាក់សាច់ឬបន្លែពីលើ។ អានបន្ត »
៧. ស៊ុប
ស៊ុបគឺជាមុខម្ហូបយ៉ាងដែលភាគច្រើនសម្បូទឹក វាផ្សំឡើងដោយបន្លែនិងសាច៉ ហើយជាទូទៅគេនិយមស្លោស៊ុបពីសាច់ដែលស្វិតឬពីឆ្អឹងគោជាដើម៕ មុខម្ហូបស៊ុបវាស្រដៀងនិងសម្លដែល ប៉ុន្តែម្ហូបសម្លសំបូរដោយបន្លែរីឯស៊ុបសំបូរទៅសាច់។ អានបន្ត »
៨. សម្ល
សម្លគឺជារបៀបធ្វើម្ហូបយ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បីស្ងោសម្ល។ គ្រឿងផ្សំដែលគេនិយមយកមកធ្វើម្ហូបសម្លដូចជា បន្លែ សាច់ ត្រី ។ អានបន្ត »
៩. គួង
នំគួងគឺជាមុខម្ហូបខ្មែរយ៉ាងដែលរុំមូលជាដុំទ្រវែងជាមួយបន្លែនិងសាច់ ហើយជាទូទៅគេហូបជាមួយទឹកត្រីជ្រលក់។ នំគួងគឺជាមុខម្ហូបដែលពេញនិយមនៅតំបន់អាស៊ី។ អានបន្ត »
១០. ទឹកជ្រលក់
ទឹកជ្រលក់គឺជាគ្រឿងបន្ថែមរសជាតិឲ្យអាហារកាន់តែឆ្ងាញ់ពិសារ។ ម្ហូបខ្មែរសម្បូរដោយទឹកជ្រលក់ច្រើនប្រភេទ ដូចជា ទឹកត្រីកោះកុង ទឹកកាពិជាដើម។ អានបន្ត »
១១. ឆ្នាំងភ្លើង
ម្ហូបបែបឆ្នាំងភ្លើងគឺមុខម្ហូបខ្មែរមួយបែបដែលមានដើមកំណើតពីប្រទេសចិន អាហារបែបឆ្នាំងភ្លើង ត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តដោយបានរៀបចំពិសារប្រើឆ្នាំងកំដៅជាមួយភ្លើងនៅកណ្តាលតុបណ្តើរ ញ៉ាំបណ្តើរ។ អានបន្ត »
អត្ថបទពេញនិយមបន្ទាប់ ៖ ចំណេះដឹងទូទៅ