សម្លទំពាំងដំឡូងសាច់ជ្រូក និងដំឡូងមីគឺជាមុខ ម្ហូបខ្មែរ ម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លទំពាំងដំឡូងសាច់ជ្រូក
- ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg
- ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន
- ដំឡូងមីកាត់ជាដុំចំនួន 0.45 kg
- ខ្ទឹមបារាំងហាន់ស្តើងចំនួន១
- ទឹកចំនួន៥កែវ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ជីរណាហាន់រួចចំនួន១កូនចាន
របៀបធ្វើ
- ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ