សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់ ៖ ផ្លែមៀន ជាផ្លែឈើម្យ៉ាងផ្ដល់ផលប្រយោជន៍ដល់រាងកាយរបស់អ្នកទទួលទាន ។ ខាងក្រោមនេះជាគុណប្រយោជន៍មួយចំនួន ពេលលោកអ្នកទទួលទានផ្លែមៀនគឺ ៖
- -ផ្លែមៀនមានបរិមាណគ្លុយកូសខ្ពស់ ធ្វើឱ្យរាងកាយមានភាពកក់ក្ដៅ និងស្រស់ស្រាយបានយ៉ាងឆាប់រហ័ស ។
- -សារធាតុអាហារផ្សេងៗនៅក្នុងផ្លែមៀន ដូចជាកាល់ស្យូម ដែក វីតាមីន B និងវីតាមីន C ជាប្រភេទសារធាតុអាហារមានប្រយោជន៍ដល់ប្រព័ន្ធសរសៃប្រសាទ ឈាម និងភាពមាំមួននៃឆ្អឹង និងធ្មេញ ។
- -សាច់មៀនមានគុណប្រយោជន៍ជួយទំនុកបំរុងឈាមធ្វើឱ្យពណ៌សំបុរមានសភាពស្រស់ថ្លា ជាប្រភេទអាហារសមប្រកបចំពោះស្ដ្រីក្រោយពីសំរាលកូន ។ ក្រៅពីនេះក៏ជួយទ្រទ្រង់ដល់បេះដូងតម្រងនោម និងជួយធ្វើឱ្យមានភាពធូរស្រាលដល់រាងកាយ ។
- – បើអ្នកគេងមិនលក់ ជារៀងរាល់យប់ ឬម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគផ្លែមៀន ព្រោះវានឹងធ្វើឱ្យអ្នកគេងលក់ស្រួល និងមានភ្នែករាងភ្លឺជាងមុន។
- – ប្រសិនបើអ្នកតែងតែប្រើខួរក្បាលច្រើន ហើយតែងតែចូលគេងយប់ជ្រៅ ឬធ្វើការច្រើន បណ្តាលឱ្យនឿយហត់ អ្នកអាចបរិភោគផ្លែមៀនបាន ព្រោះវាជួយខួរក្បាលអ្នក ឱ្យភ្លឺស្វាងបាន។
- – នៅពេលដែលអ្នកឈឺក្បាល ឬវិលមុខ អ្នកអាចយកសាច់ផ្លែមៀន ទៅដាំទឹកចំនួន ២០នាទី ហើយទុកឱ្យត្រជាក់ទើបផឹក នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ជាមិនខាន។
- -ស្លឹកមៀន ប្រើសំរាប់ដាំទឹកផឹកដូចជាតែក្នុងការព្យាបាលជំងឺគ្រុនចាញ់ ផ្ដាសាយ និងឫសដូងបាតបាន ។
- -គ្រាប់មៀនប្រើសំរាប់ព្យាបាលអាការចុកចាប់ និងជំងឺសើស្បែក ។
- -រីឯផ្កាមៀនជួយឱ្យលោកអ្នកបត់ជើងតូច បានស្រួល និងបំបែកក្រួសក្នុងតម្រងនោម ។
- តាមរយៈគុណប្រយោជន៍របស់ផ្លែមៀននេះ យើងអាចទទួលទានវាបានជាប្រចាំ ប៉ុន្ដែកុំច្រើនហួសហេតុពេក ពីព្រោះវាអាចធ្វើឱ្យលោកអ្នកមានអាការក្ដៅក្នុងបាន ៕
អត្ថបទពេញនិយមបន្ទាប់ ៖ សារៈសំខាន់របស់ផ្លែមៀន – សុខភាពនិងសម្រស់