ផលប្រយោជន៍របស់ផ្លែត្របែក – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបានបង្ហាញថាផលប្រយោជន៏របស់ផ្លែត្របែកមានច្រើនយ៉ាងដូចជា៖
បង្កើនប្រព័ន្ធការពារ
តើអ្នកដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជាការពិតណាស់ផ្លែត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។
កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សារធាតុដ៏ទៃទៀតនៅក្នុងផ្លែត្របែក គឺអាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាមហារីក។ ផ្លែត្របែកអាចទប់ស្កាត់ការអភិវឌ្ឍនៃជំងឺទឹកនោមផ្អែម វត្តមានជាតិសរសៃ ធានាថាកម្រិតជាតិស្ករត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។
ធ្វើឲ្យបេះដូងមានសុខភាពល្អ
ផ្លែត្របែកជួយបង្កើនតុល្យភាពសូដ្យូមនិងប៉ូតាស្យូមនៃរាងកាយ ដោយហេតុនេះហើយ បានវាអាចលំនឹងសម្ពាធឈាមក្នុង អ្នកជំងឺលើសឈាម។ ផ្លែត្របែក ក៏ជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលអាក្រក់ផងដែរ ដែលរួមចំណែកដល់ការវិវត្តនៃជំងឺបេះដូង។ ផ្លែត្របែកដ៏អស្ចារ្យមួយនេះ ជួយបង្កើនកំរិតគុណភាពនៃកូលេស្តេរ៉ូលល្អឲ្យកាន់តែប្រសើរឡើង។
ព្យាបាលការទល់លាមក
វាគឺជាប្រភពមួយនៃចំណីអាហារសរសៃ ដែលមានជាតិខ្លាញ់ច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្លែឈើដ៏ទៃទៀត ហើយញ៉ាំត្រឹមតែផ្លែត្របែក ១ផ្លែប៉ុណ្ណោះ អ្នកនឹងទទួលបានប្រហែល 12% នៃការទទួលទានជាតិសរសៃជារៀងរាល់ថ្ងៃ។ វាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពនៃការរំលាយអាហាររបស់អ្នក។
ជួយសុខភាពភ្នែក
ដោយសារតែវត្តមាននៃវីតាមីន អា (A) ផ្លែត្របែកត្រូវបានគេទទួលស្គាល់ថា វាជួយដល់សុខភាពភ្នែក។ វាមិនត្រឹមតែជួយទប់ស្កាត់ការខូចខាតនៃភ្នែកប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងធ្វើអោយប្រសើរឡើងដល់ភ្នែកទៀតផង។ ទោះបីជាផ្លែត្របែកមិនសម្បូរទៅដោយវីតាមីនអា ក៏ដោយ ក៏វានៅតែជាប្រភពនៃសារធាតុចិញ្ចឹម។
ព្យាបាលការឈឺធ្មេញ
ស្លឹកត្របែកមានសកម្មភាពប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រឆាំងបាក់តេរីឆ្លងមេរោគ និងសម្លាប់មេរោគ។ ដូច្នេះការញ៉ាំស្លឹកត្របែក ជាមធ្យោបាយដោះស្រាយបញ្ហារដ៏ប្រសើរបំផុតសម្រាប់ជំងឺធ្មេញ ហើមអញ្ចាញធ្មេញ និងដំបៅមាត់។
កាត់បន្ថយស្ត្រេស
ម៉ាញ៉េស្យូមដែលមានវត្តមាននៅក្នុងផ្លែត្របែកជួយឲ្យសាច់ដុំនិងសរសៃប្រសាទនៃរាងកាយសម្រាក។ ដូច្នេះបន្ទាប់ពីការហាត់ប្រាណឬបន្ទាប់ចំណាយរយៈពេលធ្វើការយូរនៅការិយាល័យ នោះត្របែកគឺជាអ្វីដែលអ្នកត្រូវការដើម្បីបន្ធូរសាច់ដុំរបស់អ្នក ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងផ្តល់ឱ្យប្រព័ន្ធក្នុងខ្លួនរបស់អ្នកមានថាមពលល្អ។
ល្អសម្រាប់ខួរក្បាលរបស់អ្នក
ផ្លែត្របែកមានវីតាមីន B3 និងវីតាមីន B6 ដែលជួយធ្វើឱ្យឈាមរត់ទៅកាន់ខួរក្បាលបង្កើនមុខងារនៃការយល់ដឹងនិងសម្រាកសរសៃ ។
ជួយសម្រកទំងន់
ផ្លែត្របែកអាចជាអាហារសម្រកទំងន់មួយ យ៉ាងល្អ។ ផ្លែត្របែកខ្ចីក៏មានជាតិស្ករតិចណាស់ដែរបើប្រៀបធៀបទៅនឹងផ្លែប៉ោម ក្រូច ទំពាំងបាយជូរ និងផ្លែឈើដទៃទៀត។
អត្ថបទពេញនិយមបន្ទាប់ ៖ គុណសម្បត្តិរបស់ស្ករស – សុខភាពនិងសម្រស់