ឧត្តមស្វាមី – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ឧត្តមស្វាមី – កំណាព្យខ្មែរ | |||
១ | នាទីជាប្តី | ពាក្យទន់ហាស្តី | ថ្នមភរិយា |
ជួយសព្វកិច្ចការ | រក្សាក្តីជា | ស្មោះត្រង់នឹងគ្នា | |
ស្និទ្ធស្នាលនែបនិត្យ ។ | |||
២ | ប្រឹងប្រែងធ្វើការ | បង្កើតផលា | ចិញ្ចឹមជីវិត |
សម្មាជីវោ | ទំនោរគំនិត | ឈឺថ្កាត់ចេះគិត | |
ថែទាំគ្រួសារ ។ | |||
៣ | មិនឈ្លោះប្រកែក | វាយដំច្រំហែក | បង្កខ្លោចផ្សា |
ដួងចិត្តប្រណី | បុត្រីបុត្រា | ទោះទៅទីណា | |
មិនក្បត់បែកបែរ ។ | |||
៤ | តុបតែងថែថួន | ផ្គាប់ផ្គុនសមសួន | រួមរឹតស្និទ្ធស្នេហ៍ |
សព្វឋានថ្ងៃយប់ | គោរពពុកម៉ែ | តាមសីលសាសន៍ខ្មែរ | |
ឧត្តមស្វាមី ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កម្មផលស្នេហ៍ – កំណាព្យខ្មែរ