សាងអាត្មា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
សាងអាត្មា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | តាំងអារម្មណ៍ | ខំប្រឹងស្តាប់ | ចាប់សេចក្តី |
ទោះវែងខ្លី | ស្តីទាក់ទង | រងចងចាំ | |
ឆ្លើយតបត | សតាមសូរ | ស្នូរសោះសាំ | |
ឆ្លើយចំណាំ | ចាំជានិច្ច | ភ្លេចឱនអាប់ ។ | |
២ | កាយគាប់គន់ | ទន់ភ្លន់ស្តី | ប្រិយប្រាយការ |
ស្រស់ស្រាយថ្លា | ហានិយាយ | ងាយស្រួលស្តាប់ | |
ស្រាយសំណួរ | សួរឆ្លើយតប | ស្របស្រួលស្រាប់ | |
ល្អចំណាប់ | ចាប់សំណាង | សាងអាត្មា ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ សំណើជណ្តើរយន្ត – កំណាព្យខ្មែរ