សម្លម្ជូរម្នាស់ជាមួយបង្គា មានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ជាមួយបង្គា
- ប្រេងឆាចំនួន១ស្លាបព្រា
- ខ្ទឹមសហាន់រួចចំនួន២ក្លែប
- ទឹកចំនួន៤កែវ
- ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន
- ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត
- ស្ករចំនួន២ស្លាបព្រា
- ទឹកត្រីចំនួន២ស្លាបព្រា
- បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ
- មើមស្ពៃ (Asian rhubarb) បកសំបករួចហាន់ជាដុំចំនួន២បាច់
- ប៉េងប៉ោះចំនួន១ ហាន់ជាបន្ទះៗ
- សណ្តែកបណ្តុះចំនួន១កូនចាន
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចាន
- ម្អម ជី ដែលហាន់រួចចំនួន១កូនចានតូច
- ម្ទេសចំនួន២ផ្លែ
របៀបធ្វើ
- កំដៅកូនឆ្នាំងខ្ទះនៅលើចង្ក្រាននៅពេលខ្ទះក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលរួចបំពងរហូតដល់វាឡើងពណ៍ត្នោតហើយដួសឡើងដាក់ម្ខាង។
- ដាក់ទឹកនិងម្នាស់ចូលក្នុងកូនឆ្នាំងរួចស្ងោរហូតដល់ទឹកពុះ
- ថែមគ្រឿងដោយដាក់ម្សៅអំពិលជូរឬដាក់អំពិលទុំ ស្ករនិងទឹកត្រី
- ដាក់បង្គានិងមើមបន្លែ (Asian rhubarb) ចូលទៅក្នុងទឹកសម្លហើយកូរឲ្យស៊ុបរួចស្ងោរហូតដល់ទឹកពុះ
- ដាក់ប៉េងប៉ោះនិងសណ្តែកបណ្តុះរួចច្របល់ឲ្យស៊ប់
- ដាក់ស្លឹកខ្ទឹម ម្អម ជីអង្កាមនិងម្ទេស
- ចាក់ខ្ទឹមបំពងចូលក្នុងឆ្នាំងសម្លជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិជូរបន្តិច ចំពោះអ្នកចូលចិត្តហិរអាចដាក់ម្ទេសថែម។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លត្រួយសណ្តែកនិងត្រីប្រា – ម្ហូបខ្មែរ