សម្លប្រហិតត្រីជាមួយម្នាស់ គឺជា ម្ហូបខ្មែរ មួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។
ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លប្រហិតត្រីជាមួយម្នាស់
- ប្រហិតត្រីចំនួន២ខាំកន្លះ
- ស្លឹកខ្ទឹមចំនួនពីរគុម្ព
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករសចំនួន១ស្លាបព្រា
- ម្រេចកន្លះស្លាបព្រា
- ប្រេងឆាចំនួនកន្លះស្លាព្រា
- ខ្ទឹមចិញ្ចាំមចំនួន២ក្លែប
- ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង
- ទឹកចំនួន៤កែវ
- អំបិលចំនួនកន្លះស្លាបព្រាកាហ្វេ
- ជីវ៉ាន់ស៊ុយ និង ជីម៉ាអមហាន់រួចចំនួន១កូនចានតូច
- ម្ទេសស្រស់ហាន់រួច ដាក់តាមចំណងចំណូលចិត្ត
របៀបធ្វើ
- ច្របាច់លាយប្រហិតត្រីជាមួយស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងប្រេងឆា ឲ្យស៊ប់ប្រហែល៥នាទីរួចធ្វើប្រហិតត្រីឲ្យមានរាងមូលៗប៉ុនមេដៃហើយទុកម្ខាង
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។
- ដាក់ម្នាស់ចូលរួចស្ងោររហូតដក់ទឹកពុះ
- ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនប្រហែល១០នាទី
- ដួសពពុះចេញពីឆ្នាំងសម្ល
- ថែមរសជាតិដោយដាក់ ទឹកត្រី ស្ករស និងអំបិលរួចកូរឲ្យស៊ប់
- រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច
កត់សម្គាល់
សម្លមួយប្រភេទនេះត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្ទេសបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរផ្លែស្ពឺជាមួយត្រី – ម្ហូបខ្មែរ