Wednesday , November 20 2024

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក ពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក – ម្ហូបខ្មែរ

គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក

  1. ប្រេងឆាចំនួន២ស្លាបព្រា
  2. ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ
  3. ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប
  4. ខ្ទឹមបារាំងហាន់រួចចំនួន១
  5. ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច
  6. ទឹកការីខៀវចំនួន១កំប៉ុង
  7. ទិះដូងចំនួន១កែវ
  8. ទឹក៣កែវ
  9. ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ
  10. ទឹកត្រីចំនួន១ស្លាបព្រា
  11. ស្ករចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅខ្ទះឲ្យក្តៅ
  2. ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងដាក់ត្រីចូលចៀនរហូតដល់ត្រីឡើងពណ៍ត្នោតទាំងសងខាង
  3. ដាក់ខ្ទឹមស ខ្ទឹមបារាំង ស្លឹកគ្រៃ និងទឹកការីខៀវរួចកូរឲ្យស៊ប់
  4. ដាក់ខ្ទិះដូងនិងទឹកចូលរួចដាក់ក្រអៅហើយកូរច្របល់គ្នា
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងស្ងោរដោយភ្លើងតិចៗប្រហែល២០នាទីរហូតដល់ត្រីឆ្អិនល្អ

កត់សម្គាល់

សម្លការីខៀវជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។

ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ – ម្ហូបខ្មែរ

សម្លការីត្រីផ្ទក់ជាមួយត្រប់ មានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លការីត្រីផ្ទក់ជាមួយត្រប់ ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា …

Leave a Reply

Your email address will not be published. Required fields are marked *