ល្លង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ល្ងង់ក្បត់ញាតិ ឃ្លាតមេបា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ជ្រូកមើលមេ | ទ្វេមើលម៉ែ | ស្នេហ៍ស្រីប្រុស |
បើមើលខុស | ចុះរាសី | ក្តីវិវាទ | |
ភ្ជាប់និស្ស័យ | ថ្លៃថ្លាពិត | គិតដល់ញាតិ | |
មើលមារយាទ | ឆ្លៀតមើលផល | ដល់ពូជពង្ស ។ | |
២ | ចៀសភ្លើងស្នេហ៍ | ញ៉ែតាមចង់ | សង់វិបត្តិ |
ស្និទ្ធស្នេហ៍ស្ងាត់ | បាត់ពន្លឺ | ឈឺយូរលង់ | |
ទុក្ខកង្វល់ | ខ្វល់ខ្វាត់ខ្វែង | ឯងអញល្ងង់ | |
ក្បត់ពូជពង្ស | លង់ក្បត់ញាតិ | ឃ្លាតមេបា ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ នឹកទីកប់សុក – កំណាព្យខ្មែរ