ពាក្យពេចន៍ដូនតា ផ្សងប្រាថ្នាទុក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ពាក្យពេចន៍ដូនតា ផ្សងប្រាថ្នាទុក – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | បើផលបុណ្យ | សុន្ទរទាន | មានមែនស្រាប់ |
ជាតិក្រោយឆាប់ | ចាប់កំណើត | កើតជុំគ្នា | |
លើបូរី | ដីចាស់ឆ្នាំ | កម្ពុជា | |
គ្រប់វេលា | នាលោកីយ៍ | ដីដូនតា ។ | |
២ | ពាក្យពេចន៍ផ្សង | ចងចិត្តចាំ | ផ្តាំលើថ្ម |
ពាក្យស្មោះសរ | ល្អចំណាប់ | ចាប់សច្ចា | |
ចង់ជុំញាតិ | ជាតិសាសន៍ខ្មែរ | ស្នេហ៍សាសនា | |
ផ្សងប្រាថ្នា | ចារចំណាំ | ចាំគ្រប់ជាតិ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ រស់ដោយទុន គុណគ្រូដើម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ