Wednesday , November 20 2024

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់ ៖ តាមការស្រាវជ្រាវបង្ហាញថាផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ។ ផ្លែម្នាស់ ជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ដ៏សំខាន់ដល់ សុខភាពផងដែរ ដូចជាបង្កើនប្រព័ន្ធភាពស៊ាំ សុខភាពផ្លូវដង្ហើម ជួយរំលាយអាហារ ពង្រឹងឆ្អឹង កាត់បន្ថយការរលាកសន្លាក់ ព្យាបាលការក្អក និងផ្តាសាយ និងការសម្រកទម្ងន់។

ផ្លែម្នាស់ជួយទប់ស្កាត់ជំងឺច្រើនប្រភេទ – សុខភាពនិងសម្រស់

គុណតម្លៃនៃអារហារូបត្ថម្ភនៅក្នុងផ្លែម្នាស់

ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។

ព្យាបាលជំងឺរលាកសន្លាក់

ការប្រើប្រាស់ម្នាស់ដែលត្រូវបានគេស្គាល់ច្រើនបំផុតទាក់ទងនឹងសុខភាពគឺ វាមានសមត្ថភាបក្នុងការកាត់បន្ថយការរលាកនៃសន្លាក់និងសាច់ដុំ។ ជំងឺរលាកសន្លាក់ដែលជាជំងឺ ធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។

បង្កើនភាពស៊ាំនឹងជំងឺ

ការទទួលទានផ្លែម្នាស់តែមួយផ្លែ នោះវាមានវីតាមីនសេ (C)ច្រើនជាង 130% នៃតម្រូវការប្រចាំថ្ងៃម្រាប់មនុស្ស។ វីតាមីន C ជួយក្នុងការកាត់បន្ថយជំងឺ និងបង្កើនប្រព័ន្ធភាពស៊ាំ តាមរយៈការជំរុញសកម្មភាពកោសិកាឈាមស និងដើរតួរជាអង់ទីអុកស៊ីដង់ ដើម្បីការពារប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (សារធាតុដែលធ្វើឲ្យខ្លួនយើងមានជំងឺ ផ្សេងៗជាច្រើន)។

ពន្លឿនការព្យាបាលមុខរបួស

វីតាមីន C គឺជាសារសំខាន់បំផុតក្នុងការបង្កើតជាតិកូឡាជែន (Collagen)។ នេះជាមូលហេតុមួយដែលធ្វើឲ្យវាត្រូវបានគេមើលឃើញថា កូឡាជែនគឺជាមូលដ្ឋានប្រូតេអ៊ីនចាំបាច់នៃជញ្ជាំងសរសៃឈាម ស្បែក សរីរាង្គនិងឆ្អឹង។

ទប់ស្កាត់ជំងឺមហារី

ផ្លែម្នាស់ជួយការការពារមហារីកមាត់ បំពង់ក និងសុដន់ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជាវីតាមីនអា (A) បេតាការូទីន (beta carotene) សមាសធាតុហ្លេវ័រណច (flavonoid) ជាច្រើន និងម៉ង់ហ្គាណែសខ្ពស់។

ជំនួយក្នុងការរំលាយអាហារ

ការទទួលទានផ្លែម្នាស់ជាទៀងទាត់ អាចការពារអ្នកពី ការទល់លាមក ជំងឺរាគ រោគសញ្ញារលាកពោះវៀន ការកកឈាម និងការពារនៃសម្ពាធឈាមឡើងខ្ពស់។ ផ្លែម្នាស់សម្បូរទៅដោយជាតិសរសៃ សម្រួលដល់ការឆ្លងកាត់អាហារតាមរយៈបំពង់រំលាយអាហារ និងរំញោចការបញ្ចេញទឹកក្រពះ ដើម្បីជួយរំលាយអាហារ។

ព្យាបាលជំងឺក្អកនិងផ្តាសាយ

ផ្លែម្នាស់សម្បូរទៅដោយសារធាតុអង់ស៊ីមល្អ ប្រូមីលេន (bromelain) និងវីតាមីនសេ (C) ដូច្នេះការបរិភោគផ្លែម្នាស់ ជួយក្នុងការបង្ការ និងព្យាបាលជំងឺផ្លូវដង្ហើម បំបាត់ជំងឺស្លេកស្លាំង និងស្លេសចេញពីខ្លួនអ្នក។

ធ្វើអោយប្រសើរឡើងនូវសុខភាពមាត់ធ្មេញ

រួមជាមួយសមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារប្រឆាំងនឹងមហារីកមាត់ធ្មេញ ផ្លែម្នាស់ក៏មានលក្ខណៈសម្បត្តិ ដែលជួយពង្រឹងអញ្ចាញធ្មេញនិងធ្មេញ។

ជំនួយភ្នែក

ភ្នែកគឺជាអវយវៈវិញ្ញាណដ៏សំខាន់បំផុតរបស់រាងកាយមនុស្ស ហើយផ្លែម្នាស់មានសមត្ថភាពកែលម្អសុខភាពភ្នែក និងទប់ស្កាត់ជំងឺភ្នែកដែលទាក់ទងទៅនឹងវ័យចំណាស់។

គ្រប់គ្រងសម្ពាធឈាមបានល្អ

ផ្លែម្នាស់ គឺជាប្រភពដ៏មានតម្លៃនៃសារធាតុរ៉ែជាច្រើន ក្នុងនោះមានប៉ូតាស្យូម ជួយបន្ថយភាពតានតឹង និងភាពតឹងនៃសរសៃឈាម និងបង្កើនឈាមរត់ទៅផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះទទួលទានផ្លែម្នាស់ ដើម្បីឱ្យមានសុខភាពល្អ!

អត្ថបទពេញនិយមបន្ទាប់ ៖ វិធីជួយសម្រួលដល់ការភ្លេចភ្លាំង – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *