ផ្កាឈូក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ផ្កាឈូក – កំណាព្យខ្មែរ | ||
១ | ផ្កាឈូករីកស្រស់លើផ្ទៃបឹង | ភ្នែកគន់សំលឹងឥតមានណាយ |
សោភ័ណបុប្ផាល្អឆោមឆាយ | នាំចិត្តសប្បាយណាយទុក្ខា។ | |
២ | ផ្កាឈូកវរលក្ខណ៍ដុះពីភក់ | គួរធំអាក្រក់ដិតនាសា |
ប្រែជាឱសថប្រោសចិន្តា | អារម្មណ៍ស្រស់ថ្លាត្បិតពិដោរ។ | |
៣ | ផ្កាឈូករហង់ក្នុងគង្គា | រេរាំកាយាតាមជំនោរ |
រាយពាសផ្ទៃបឹងរីកហែរហូរ | ទេសភាពពេញពោរហាក់សួគ៌ា។ | |
៤ | ឈូករីកប៉ប្រឹមញញឹមស្រស់ | កវីខ្ញុំរស់លែងកំព្រា |
បានឈូកកំដរដួងចិន្តា | ទឹកខ្មៅប៉ាការស់និរន្តន៍អើយ៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ បេះដូងបងសម្រាប់អូន – កំណាព្យខ្មែរ