Thursday , November 21 2024

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់ ៖ ផលប្រយោជន៍របស់អំបិល​ពុំមែន​គ្រាន់តែ​ជា​គ្រឿងទេស​មួយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​នៅ​មាន​ប្រយោជន៍​យ៉ាងច្រើន​ផ្សេងទៀត ដែល​អ្នក​អាច​មិនដឹង ។​

ផលប្រយោជន៍របស់អំបិល – សុខភាពនិងសម្រស់

១.​វា​ធ្វើ​ឲ្យ​ឆាប់​ត្រជាក់​

ពេល​ក្លាស្សេ​របស់​អ្វីមួយ អ្នក​គ្រាន់តែ​បន្ថែម​អំបិល​បន្តិច​ទៅក្នុង​ធុង​ទឹកកក នោះ​វា​ធ្វើឲ្យ​របស់​ក្លាស្សេ​ត្រជាក់ លឿន​ជាង​ធម្មតា​ទ្វេដង ។​

២.​សំអាត​ឆ្នាំងអ៊ុត​

ដើម្បី​កម្ចាត់​ចោល​ស្នាម​ប្រឡាក់​ជាប់​នៅ​បាតឆ្នាំង​អ៊ុន នោះ​ដំបូង​អ្នក​យក​ក្រដាស​មក​ក្រាល​លើ​ផ្ទៃ​រាបស្មើ បើ​កុងតាក់​ឲ្យ​ឆ្នាំងអ៊ុត​ក្តៅ​ខ្លាំង​បំផុត រួច​យក​ទៅ​អ៊ុត​ពីលើ​ក្រដាស​ស្តើង​ដែល​មាន​រោយ​អំបិល​ម៉ត់ វា​នឹង​ស្អាត​ដូចដើម​វិញ ។​

៣.​កម្ចាត់​ក្លិនឆ្អាប

​ក្លិន​ឆួល​របស់​ខ្ទឹម​ដែល​ជាប់​ដៃ ក្រោយ​ពេល​អ្នក​ហាន់​ឬ​បក​ខ្ទឹម ឬ​ក្រោយ​ពេល​ធ្វើ​ត្រី​វា​នឹង​បន្សល់​ក្លិនឆ្អាប​ពិបាក​នឹង​លុបបំបាត់ ។ ដើម្បី​ដោះស្រាយ​ឲ្យបាន​លឿន ដំបូង​អ្នក​គ្រាន់តែ​ធ្វើឲ្យ​ដៃ​សើម​រួចយក​អំបិល​មក​ត្រដុស​ចុះឡើងៗ​មួយសន្ទុះ រួច​សឹម​លាង​ទឹក​នោះ​នឹង​បាត់​ក្លិនឆ្អាប​។​

៤.​បណ្តេញ​ស្រមោច​

ដើម្បី​បណ្តេញ​ស្រមោច អ្នក​យក​ទឹក​៤​ចំណែក អំបិល​មួយចំណែក លាយ​ចូលគ្នា រួច​បាញ់​ចូល​ចំ​កន្លែង​ដែល​មាន​ស្រមោច ។ តាម​ផ្លូវ​ដើរ​របស់​ស្រមោច អ្នក​អាច​យក​អំបិល​គ្រាប់​ទៅ​រាយ​បន្តិចៗ​នោះ​វា​នឹង​ចាកចេញ​ចោល​បាត់ ។​

៥.​បំបាត់​ការស្ទះ​បង្គន់

​យក​ទឹកអំបិល​១/៤ លាយ​ជាមួយ Baking soda ១/៤ រួច​ចាក់​ចូលទៅ​ក្នុង​បង្គន់ ឬ​ចាក់​ចូល​កន្លែង​លាងចាន ។ ជំហាន​បន្ទាប់​អ្នក​ចាក់​បន្ថែម​ទឹកខ្មេះ ១/២ រួច​រង់ចាំ ១៥​នាទី ចាំ​ចាក់ទឹក​សំអាត ។ អ្នកនឹង​ឃើញ​លទ្ធផល​គាប់ចិត្ត​មិន​ខាន ។​

៦.​សំអាត​ឡា​បូ​

អ្នក​ប្រើ​សារធាតុ​ចម្រុះ​រវាង​ក្រូចឆ្មារ​នឹង​អំបិល​ឲ្យ​ខា​ប់ យក​វា​មក​ជូត​សម្អាត​នឹង​ដឹងថា ប្រសិទ្ធភាព​របស់​វា​ល្អ​ជាង​បណ្តា​ប្រភេទ​ទឹក​លាង​សម្អាត​ច្រើនណាស់ ។​

៧.​សម្អាត​ស្នាម​ស្នឹម​ជាប់​នឹង​កែវ

​អ្នក​យក​អំបិល​លាយ​ជាមួយ​ទឹក​បន្តិច ហើយ​បន្ថែម​ទឹកកក បី​បួន​ដុំ​យក​វា​ដាក់​ក្នុង​កែវ ហើយ​ក្រឡុក ស្នាម​ប្រឡាក់​ទាំងនោះ​ត្រូវបាន​សម្អាត​។​

៨.​លាង​សម្អាត​បន្លែ​

យក​ទឹក​លាយ​ជាមួយ​អំបិល​រួច​យក​បន្លែ​ផ្លែឈើ​ទាំងនោះ​មក​ត្រាំ ហើយ​ទុក​វា ១៥​នាទី ចាំ​យក​វា​មក​លាង​សំអាត បរិភោគ ឬ​កែច្នៃ​ជា​អាហារ ។​

៩.​រក្សា​ផ្កា​ឲ្យនៅ​ស្រស់​បានយូរ​

​មុន​ពេល​អ្នក​យក​ផ្កា​ទៅ​ដាក់​ក្នុង​ថូ គប្បី​យក​អំបិល​បន្តិច​យកមក​ដាក់​ចូល​ក្នុង​ថូ​នោះ​វា​នឹង​ធ្វើឲ្យ​ផ្កា​នៅ​ស្រស់​បានយូរ ។​

អត្ថបទពេញនិយមបន្ទាប់ ៖ អាហារការពារស្បែក – សុខភាពនិងសម្រស់

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *