ប៉ះស្រីយួន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ប៉ះស្រីយួន – កំណាព្យខ្មែរ | ||
| ១ | នាមាត់ទន្លេម៉ោងប្រាំមួយ | ជាមួយយានយន្តម៉ាកល្បីៗ |
| ខ្ញុំគេសុទ្ធតែយុវវ័យ | ប្រុសស្រីកកកុញមាត់អ៊ឺងកង។ | |
| ២ | អ្នកខ្លះអត់គូ រអ៊ូរខ្សឹប | ចេះវឹបតាមញ៉ែរក្បែររបង |
| អ្នកខ្លះគូគេដឹកត្រសង | អូនបងមិនដាច់មានហូរហែរ។ | |
| ៣ | ចំណែកខ្ញុំវិញចេញតាមគេ | ទំនេរដួងចិត្តគិតមានស្នេហ៍ |
| ឃើញស្រីម្នាក់នោះគួរសមដែរ | តាមញ៉ែរជាប់ៗជិតសង្ឃឹម។ | |
| ៤ | លេងមុខចាយរាងដៀងយូរៗ | ខ្ញុំស៊ូរតាមកៀងដូចកូនក្រឹម |
| សាច់ឈាមអាស៊ីប៉ែកបស្ចឹម | ញញឹមញយៗចង់ញាក់សាច់។ | |
| ៥ | សួស្តីស្រីស្អាតស្រស់ហ្មត់ហ្មង | រូបបងខំតាមមិនឲ្យដាច់ |
| ចង់ដឹងសាសន៍អីពៅបណ្តាច់ | ទើបសាច់ឈាមស្រីខ្ចីល្អម៉្លេះ? | |
| ៦ | នាងឆ្លើយមកវិញមិនចំខ្មែរ | កូរ៉េ រឺក៏បារាំងសេស |
| ប៉ៃឡាំៗដូចយ៉ាងចែស | នាងចេះវៀតណាមពេញទាំងខ្លួន។ | |
| ៧ | អីយ៉ូយៗ!លាសិនហើយ | មិនឡើយសមសោះប៉ះស្រីយួន |
| ចំអាស៊ីមែនរាងដូចនួន | ស្រីយួនខ្លួនខ្ញុំសុំថយហើយ៕ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ភ្លៀងធ្លាក់ក្នុងកុមារភាព – កំណាព្យខ្មែរ