បេះដូងបងសម្រាប់អូន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
បេះដូងបងសម្រាប់អូន – កំណាព្យខ្មែរ | ||
១ | បេះដូងបងមួយកាត់ជូនចរណៃ | ដោយចិត្តភក្តីចំពោះស្នេហា |
បេះដូងបងផ្ញើរជូនលំអងផ្កា | មួយទងសោភាពំងារដួងចិត្ត។ | |
២ | បេះដូងបងប្រាប់ឆាប់វិលណា៎ពៅ | បងនឹកឆោមឆ្លៅស្ទើរផុតជីវិត |
បេះដូងបងផ្តាំទៅកែវវមិត្រ | វិលមករួមស្និទ្ធស្នេហ៍ពិតឥតប្រែ។ | |
៣ | បេះដូងបងយំដង្ហោយហៅអូន | ចិន្តាស្រពោនត្បិតបាត់មាសមេ |
បេះដូងរណ្តំរណ្តំរកម្ចាស់ស្នេហ៍ | កន្លងថ្ងៃខែអូនបាត់សូន្យឈឹង។ | |
៤ | បេះដូងបងចាំចាំលំអងផ្កា | រញ្ជួយឱរ៉ានឹកស្រីព្រលឹង |
បេះដូងសោកសៅរង់ចាំដំណឹង | ចាំពៅព្រលឹងវិលវិញណា៎អូន… |
កំណាព្យពេញនិយមបន្ទាប់ ៖ បើសិនមានថ្ងៃស្អែក – កំណាព្យខ្មែរ