នឹកទីកប់សុក – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
នឹកទីកប់សុក – កំណាព្យខ្មែរ | |||
១ | កត្តិកខ្យល់ធ្លាក់ | អាកាសត្រជាក់ | ធ្លាក់ជំនោរថ្មី |
ភ្នកនឹកទងសុក | ភូមិស្រុកទឹកដី | នឹកលើសអ្វីៗ | |
នឹកគុណពុកម៉ែ ។ | |||
២ | លោកផ្តល់កំណើត | ឲ្យកូនបានកើត | លោកចិញ្ចឹមថែ |
ពុកលោកនឿយហត់ | អំណត់ធ្វើស្រែ | ស្រណោះនឹកម៉ែ | |
បោកគក់ដាំស្ល ។ | |||
៣ | បឋមសិក្សា | នឹកគ្រូអាចារ្យ | នឹកមិត្តបវរ |
នឹកវត្តអារាម | នឹកស្នាមស្មោះសរ | ដំបូន្មានល្អ | |
ព្រះសង្ឃបង្រៀន ។ | |||
៤ | នឹកវិទ្យាល័យ | នឹកគ្រប់វិស័យ | វិជ្ជាបានរៀន |
នឹកលេខអក្សរ | ទ្រព្យល្អជាស្ពាន | គុណគាប់ជាយាន | |
នឹកសាស្ត្រាចារ្យ ។ | |||
៥ | នឹកថ្ងៃសាងផ្នួស | សំណាងបានបួស | នឹករោងសាលា |
ព្រះគុណបំណាច់ | ឧបជ្ឈាចារ្យ | ពុទ្ធសាសនា | |
អប់រំបង្រៀន ។ | |||
៦ | គ្រប់គ្រងនាទី | ខិតខំសម្ភី | ព្រះធម៌ជាយាន |
ផ្លូវធម៌ផ្លូវលោក | សាងភោគផលទាន | ទ្រទ្រង់ជំហាន | |
ឈានបានខ្ពង់ខ្ពស់ ។ | |||
៧ | ដំណើរជីវិត | នឹកគ្រប់ឆ្ងាយជិត | ទីឋានធ្លាប់រស់ |
នឹកនាទីគ្រូ | គំរូមានយស | គ្រូមានកេរ្តិ៍ឈ្មោះ | |
ព្រោះមានសិស្សល្អ ។ | |||
៨ | គ្រប់តួនាទី | ការងារសម្ភី | បានផលបវរ |
ថ្នាក់ទាបខ្ពស់ធំ | ក្រពុំផលល្អ | កើនគុណគាប់ត | |
ល្អដល់សព្វថ្ងៃ ។ | |||
៩ | តំណទៅមុខ | ជួយសាងជួយសុខ | ញាប់ជើងញាប់ដៃ |
តបស្នងសង្គម | រស់ជុំជាតិថ្លៃ | តបស្នងតម្លៃ | |
សងគុណបំណាច់ ។ | |||
១០ | គ្រប់កិច្ចការងារ | គោលដៅគាប់ជា | ត្រូវតែសម្រេច |
រួមដោយឆន្ទៈ | ជឿជាក់មិនដាច់ | រួមការចាំបាច់ | |
រុងរឿងរីករាយ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ បណ្តាំមេបា – កំណាព្យខ្មែរ