និស្ស័យស្នេហា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

និស្ស័យស្នេហា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | មាននិស្ស័យ | ក្រៃស្រឡាញ់ | ក្នាញ់អាណិត |
| គាប់ដួងចិត្ត | ដ្បិតឥតខ្ចោះ | អស់គូប្រៀប | |
| គន់មិនណាយ | កាយបវរ | ល្អសុភាព | |
| យល់ជោគលាភ | ប្រៀបខ្ពស់ថ្កាន | ឋានលោកីយ៍ ។ | |
| ២ | អស់និស្ស័យ | ក្រៃអាក្រក់ | ល្អក់ចិន្ដា |
| ស្នេហ៍ប្រេះឆា | ផ្សាដួងចិត្ត | ដ្បិតអប្រីយ៍ | |
| អស់ស្រឡាញ់ | ក្នាញ់ចុកចាប់ | យ៉ាប់ឥតបី | |
| ប្រពន្ធប្តី | ខ្លីគិតគូរ | យូរឆាប់ព្រាត់ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ប្រុងប្រយ័ត្ន ស្កាត់គ្រប់គ្រោះ – កំណាព្យខ្មែរ