ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ឈឺប្រកាប់ ប្រាប់មិនអស់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | អ្នកជំងឺ | ឈឺប្រកាប់ | ប្រាប់មិនអស់ |
ពេទ្យមើលខ្ចោះ | សោះនឹងជា | លាពីឈឺ | |
ត្រួតពិនិត្យ | ពិតស្វែងរក | យកជំងឺ | |
ប្រភពឈឺ | ព្រឺពិសពុល | យល់រោគរង ។ | |
២ | ដូចវិបត្តិ | កាត់ប្រភព | ងប់មិនដឹង |
ខ្វះធាតុថ្លឹង | ប្រឹងតែដោះ | ផ្លោះរំលង | |
ស្រាយស្ដើងស្ដួច | កួចជំពាក់ | ទាក់គន្លង | |
ខ្វះដើមទង | រងវិបត្តិ | កាត់មិនរួច ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្តី និង ស្តាប់ – កំណាព្យខ្មែរ