និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះឯងឲ្យក្រែងចេះគេ ៖ កុំមោទនភាពពីចំណេះខ្លួនឯងថាគ្រាន់ជាងគេទាំងអស់ ។
អត្ថាធិប្បាយ ចេះឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ
មនុស្សខ្លះ កាលបើបានចេះដឹងនូវចំណេះអ្វីបន្តិចបន្តួចក្នុងខ្លួន ក៏តាំងឡើងអំនួតអួតក្អេងក្អាងគ្មានអ្នកស្មើ ។ ព្រោះគេតែងគិតថា មានតែខ្លួនគេទេ ដែលវិសេសវិសាលជាងគេគ្រប់គ្នា ។ រីឯចំណេះរបស់គេសុទ្ធតែមិនដល់ខ្លួនទាំងអស់ ។
ហេតុនេះហើយ បានជាលោកប្រដៅថា បើខ្លួនឯងបានចេះចំណេះអ្វីមួយ កុំមោទនភាពភ្លេចខ្លួនខ្លាំងពេក គឺត្រូវគិតចំណេះគេផង ។ ជួនកាល ចំណេះគេប្រសើរគ្រាន់បើជាងខ្លួនទៀតផង គ្រាន់តែគេមិនចេះអួតក្អេងក្អាងប៉ុណ្ណោះ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ច្របាច់កចិន លៀនអណ្តាតខ្មែរ – សុភាសិតខ្មែរអធិប្បាយ