និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង្កឹះមួយបាច់ កាច់មិនបាក់ ៖ សាមគ្គីជាកម្លាំងរឹងមាំ ។
អត្ថាធិប្បាយ ចង្កឹះមួយបាច់ កាច់មិនបាក់
អត្ថានុរូប
ចង្កឹះមួយដើម គេអាចកាច់បំបាក់ដោយងាយ ព្រោះភាពរឹងមាំតិចពេក ។ ប៉ុន្តែបើគេរួមផ្គុំចង្កឹះច្រើនទៅជាកម្លាំងក៏ច្រើនដែរ ។ គេមិនអាចកាច់បំបាក់បានឡើយ ។ ដូចគេយកអំបោះជាច្រើនសរសៃមកវិញធ្វើជាខ្សែពួរ រួចយកទៅទាក់ដំរីឲ្យជាប់បានដូច្នោះដែរ ។
អត្ថប្បដិរូប
សាមគ្គីគឺការរួបរួមគ្នាជាធ្លុងមួយ និងនាំមកនូវកម្លាំងរឹងមាំយ៉ាងខ្លាំង ។ គេអាចយកកម្លាំងនេះទៅវាយបំបែកភ្នំមួយម្ដងបន្តិចៗឲ្យរលីងរលាយបាន ។ ការរួបរួមកម្លាំងតូចៗជាធ្លុងមួយ បង្កើតបានជាកម្លាំងរឹងមាំដែលអាចសម្រេចការងារយ៉ាងធំឲ្យសមតាមបំណងបានជាស្ថាពរ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចុះទឹកក្រពើ ឡើងលើខ្លា – សុភាសិតខ្មែរអធិប្បាយ