Thursday , November 21 2024

ចងមិត្តល្អ បវរណាស់ – កំណាព្យខ្មែរ

ចងមិត្តល្អ បវរណាស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ចងមិត្តល្អ បវរណាស់ - កំណាព្យខ្មែរ

ចងមិត្តល្អ បវរណាស់ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

មូលដ្ឋានដានមានគ្រប់ភពហេតុផល
ភ័ស្តុតាងផ្តល់សល់បញ្ជាក់លាក់មិនបាន
ភូតកុហកឆក់រួចខ្លួនពួនលុបដាន
គេចាប់បានខានកុហកល្អក់សៅហ្មង ។
ដណ្ដើមត្រូវផ្លូវចង់ឈ្នះលះចោលមិត្ត
ឈ្នះមិនពិតគិតមិនដុះខុសបំណង
ឈ្នះខ្លួនឯងស្តែងឈ្នះគាប់ភ័ព្វព្រេងផង
លះសៅហ្មងចងមិត្តល្អបវរណាស់ ។

កំណាព្យពេញនិយមបន្ទាប់ ៖ និស្ស័យស្នេហា – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *