និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លាតកាយ ណាយចិត្ត ៖ គម្លាតធ្វើឲ្យចិត្តប្រែប្រួល ។
អត្ថាធិប្បាយ ឃ្លាតកាយ ណាយចិត្ត
ព្រះពុទ្ធដីកាទ្រង់ត្រាស់ថា មនុស្សនៅជិតគ្នាយូរៗទៅអាចមានសម្ព័ន្ធភាព ។ ប៉ុន្តែបើឃ្លាតគ្នាយូរៗទៅ ក៏អាចរសាយចិត្តដែរ ។
មនុស្សនៅក្នុងគ្រួសារជាមួយគ្នារាល់ថ្ងៃ ឃើញមុខគ្នាព្រឹកល្ងាច តើមានអ្វីភ្លេចគ្នាកើត ។ ប៉ុន្តែបើគេនៅបែកគ្នា នៅឃ្លាតគ្នាយូរៗទៅ ខានឃើញមុខគ្នាយូរៗទៅ គេក៏ភ្លេចឃើញមុខគ្នា ។ ករណីនេះជាហេតុធ្វើឲ្យគេរសាយចិត្តបន្តិចម្ដងៗ ។ ទីបំផុតគេសឹងតែភ្លេចនឹកគិតដល់គ្នាសោះតែម្ដងដែរ ។
ឧទាហរណ៍ ៖ ស្ត្រីម្នាក់យំសោកបោកខ្លួន មានពេលខ្លះចង់ទៅធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនទៀតផងនៅពេលដែលដឹងថា ប្ដីបានពលីនៅក្នុងសមរភូមិទៅហើយ ។ ប៉ុន្តែពីរបីឆ្នាំក្រោយមក ដោយខានឃើញមុខប្ដីយូរៗទៅ គេក៏ភ្លេចមុខប្ដីបន្តិចម្ដងៗ ឯចិត្តក៏រសាយបន្តិចម្ដងពីការនឹកនាដែរ រួចក៏តែងខ្លួនយកប្ដីមួយទៀតដោយសុវត្ថិភាពទៅហោង ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃើញដំរីជុះ កុំជុះតាមដំរី – សុភាសិតខ្មែរអធិប្បាយ