និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោលឿនសឹកក ស្រីល្អសឹកគូទ ៖ អ្វីដែលគេត្រូវការញឹកញាប់ តែតែសឹករេចរឹល ។
អត្ថាធិប្បាយ គោលឿនសឹកក ស្រីល្អសឹកគូទ
គោលឿនសឹកក
កាលណាគេឃើញកគោណាសឹកក្រិន គេដឹងថា គោនោះលឿន ដោយសារគេទឹមវាញឹកញាប់ ទើបកវាឡើងក្រិនអស់ ។
ស្រីល្អសឹកគូទ
ការពិតហើយ ស្រីណាដែលមានរូបសម្ផស្សឆោមលោមពណ៌ល្អស្អាត គឺជាប្រាថ្នារបស់ផងទាំងឡាយ ។ ជាពិសេសចំពោះបុរសអភិជន ។
ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។
អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ