Thursday , November 21 2024

ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខ្ញីកាន់តែចាស់កាន់តែហិរ ៖ គុណសម្បត្តិ​អ្នក​នយោបាយ​ជើង​ចាស់​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ ។

ខ្ញីកាន់តែចាស់កាន់តែហិរ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្ញីកាន់តែចាស់កាន់តែហិរ

អត្ថានុរូប

ធម្មតា មើម​ខ្ញី​ពេល​ចាស់​យូរ​ទៅ វា​កាន់​តែ​មាន​រសជាតិ​ហឹរ​ខ្លាំង ទោះ​បី​វា​ក្រៀម​ស្វិត រឹង​ក្រញង់​ក៏​ដោយ​ក៏​នៅ​តែ​រក្សា​គុណភាព​របស់​វា ហឹរ​ល្អ​ដដែល ។ បើ​ត្រូវ​យក​ធ្វើ​ថ្នាំ ក៏​គេ​រើស​យក​ខ្ញី​ចាស់ៗ​ដែរ ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ពោល​ថា ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ ។

អត្ថប្បដិរូប

អ្នកបច្ចេកទេស វិស្វករ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បណ្ឌិត អ្នក​នយោបាយ ។ល។ ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ មាន​ទេព្យកោសល​ខ្ពស់ ។ កាលណា​ធ្វើការ​ជា​រាល់​ថ្ងៃ ជា​យូរ​ទៅ ឬ​កាន់​តែ​ចាស់​ទៅ កាន់​តែ​មាន​បទពិសោធន៍​ខ្ពស់ ដោយសារ​អស់​លោក​ទាំង​នេះ​ធ្លាប់​ឆ្លង​កាត់​ការងារ​ជាច្រើន​ក្នុង​ជីវិត​របស់​គាត់ ។ ព្រោះ​ការងារ​ហ្នឹង​ហើយ​ដែល​បង្រៀន ដែល​បង្វឹក​ឲ្យ​គាត់​កាន់​តែ​ចេះ​ល្បិច​កិច្ចការ​បាន​ប្រសើរ​ឡើង​កាន់​តែ​យល់​ច្រើន​ឡើង ។

រីឯ​អ្នក​នយោបាយ​ដែល​មាន​ចំណេះ​វិជ្ជា​ខ្ពស់ សមត្ថភាព​ខ្ពស់ កាលណា​ធ្វើ​នយោបាយ​កាន់​តែ​យូរ​ទៅ​កាន់​តែ​មាន​បទពិសោធន៍ ល្បិច​កល​ច្រើន​ដែល​គេ​ហៅ​ថា អ្នក​នយោបាយ​ជើង​ចាស់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដូច​ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ អីចឹង​ដែរ ។ គឺ​គេ​មាន​មធ្យោបាយ​ដឹកនាំ​ប្រទេស​ឲ្យ​ដើរ​ទាន់​សភាពការណ៍​សកល​លោក គ្រប់​ចង្វាក់​នយោបាយ​អន្តរជាតិ ។ ប្រសិនបើ​មាន​អតិផរណា​កើត​ឡើង គេ​មាន​សមត្ថភាព​គ្រប់​គ្រាន់​នឹង​ទប់​ស្កាត់ បើ​មិន​បាន​មួយ​រយ​ភាគ​រយ​ក៏​ក្បែរៗ​ដែរ ។

ឯ​អ្នក​នយោបាយ​ដែល​គ្មាន​ចំណេះ​វិជ្ជា​ជា​មូលដ្ឋាន មាន​តែ​អំនួត និង​វោហារ​ប្រាជ្ញា​ព្រោក​បែក​ពពុះ​មាត់ ទោះ​ធ្វើ​នយោបាយ​មួយ​រយ​ឆ្នាំ​ ប្រទេស​ជាតិ​ក៏​គ្មាន​រីក​ចម្រើន​ដែរ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខឹងគោ វាយរទេះ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *