ខសាច់មាន់ជាមួយដំឡូង ត្រូវបានគឺជាមុខ ម្ហូបខ្មែរ ដែលគេនិយមចម្អិនសម្រាប់តែកម្មវិធីពិសេសៗតែប៉ុណ្ណោះ ដូចជាក្នុង ពិធីមង្គលការ ការជួបជុំបងប្អូនជាដើម វាគឺជា អាហារខ្មែរ ដ៏ពេញនិយមបំផុតរបស់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់ពិសេស។
គ្រឿងផ្សំអាហារខ្មែរ ៖ ខសាច់មាន់ជាមួយដំឡូង
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសហាន់ចំនួន៤ក្លែប
- ខ្ទឹមបារាំងចិតជាបន្ទះៗចំនួន១
- សាច់មាន់ចំនួន 1 kg
- ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអីវចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ដំឡូងជ្វាកាត់ជាពីរចំនួន៥
- កូនការ៉ុតចំនួន១កូនចាន
- ត្រសក់ជ្រក់ត្រាំចំនួនកន្លះចានតូច
- ផ្សិតចំបើងចំនួន១កូនចាន
- សណ្តែកបារាំងចំនួន១កូនចានមិនបាច់ការក៏បាន
- ទឹកប៉េងប៉ោះចំនួន១កូនចានតូច
- ទឹកចំនួន២កែវ
- ស្លឹកបេលី (bay leaf) ចំនួន១កូនចានតូច
របៀបធ្វើ
- កំដៅឆ្នាំងសម្ល នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងសាច់មាន់រួចច្របល់ឱ្យស៊ប់ល្អ
- ថែមគ្រឿងដោយដាក់អំបិល ទឹកស៊ីអីវ ស្ករនិងម្រេច
- ដាក់ដំឡូងជ្វា ការ៉ុត ជ្រក់ត្រសក់ត្រាំ ផ្សិត គួរសណ្តែក ទឹកប៉េងប៉ោះ ទឹកនិងស្លឹកបេលី (bay leaf) ច្របល់ឱ្យស៊ប់ហើយស្ងោរហូតដល់សាច់មាន់និងដំឡូងឆ្អិនល្អ
កត់សម្គាល់
ជាទូទៅគេបរិភោគម្ហូបខមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងនិងនំបញ្ចុកក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគក្នុងកម្មវិធីពិសេសដូចជាចូលឆ្នាំ ការជួបជុំបងប្អូនជាដើម។
ម្ហូបខ្មែរដែលពេញនិយម៖ខសាច់គោឆៃថាវ – ម្ហូបខ្មែរ