ចុចស្តាប់ចម្រៀង កុំនៅអាល័យ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា
អត្ថបទ ចម្រៀងខ្មែរ ៖ កុំនៅអាល័យ
កុំនៅអាល័យ ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា
ទំនុកច្រៀង និង ដឹកភ្លេងដោយ ថុង អុងឃីន
១ – ពាក្យដែលយើងស្បថស្បែ ប្រែជាបាត់ស្ងាត់សូន្យ ចោលក្លិនឲ្យអូន នឹកស្ដាយដល់ស្នេហ៍ អូនស៊ូទ្រាំចាំបណ្ដាំ ឥតមានណាយពីបង អូនស្ដាយពេកកន្លង ដោយសារស្នេហាយើងមួយ អា ហា… ហា ហា…
សង្សារដែលឃ្លាតទៅឆ្ងាយ អូននឹកស្ដាយគ្មានពេលណាយ ជាតិនេះអភ័ព្វ ៗ ព្រោះតែស្នេហាបែកទៅឆ្ងាយ
២ – ឱ!សូមបងវិលមកវិញ អូនចាំទាំងទោម្នេញ ឬបងបំភ្លេចតែចិត្តអូននឹកនៅ
លើរូបបងជានិច្ច សូមចិត្តបងអាណិត ដល់ចិត្តអូនផង នឹកដល់គ្រាដែលកន្លង អា ហា… ហា ហា…
បងព្រាត់ពីអូនព្រាត់ទាំងកាយ ចិត្តអូនសែនសោកស្ដាយ រស់ទាំងទឹកភ្នែកចំបែងឯកា កម្មមកផ្ដន្ទាឲ្យយើងព្រាត់គ្នា
ចម្រៀងខ្មែរបន្ទាប់ ៖ កេងកងអភ័ព្វ – ច្រៀងដោយ៖ លោកស្រី រស់ សេរីសុទ្ធា