ចុចស្តាប់ចម្រៀង កុំទាន់ថើបអូន – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា
អត្ថបទ ចម្រៀងខ្មែរ ៖ កុំទាន់ថើបអូន
កុំទាន់ថើបអូន ច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និង បន្ទរដោយអ្នកស្រី តារា ចោមចន្ទ
បទភ្លេង និង ទំនុកច្រៀងដោយលោក វ៉ោយ ហូរ សម្រួលតន្ត្រីដោយលោក ហាស់ សាឡន
១ – បងកុំថើបអូនអី កុំអីណាប្រុសស្នេហ៍ អូនមិនឲ្យថើបទេ ខ្មាសគេណាព្រលឹង
បើអូនមិនឲ្យថើប កុំថើបហើយកុំខឹង កុំសម្លក់សម្លឹង កុំខឹងចង់ថើបអី
បន្ទរ – ទេមិនឲ្យមិនឲ្យថើបទេ ហ៊ូ!ៗៗៗ ទេមិនឲ្យមិនឲ្យថើបទេ ស្នេហ៍កុំបង្ខំ (ពីរដង)
២ – បើបងចង់ថើបស្រី មានអីណាបងណា ឲ្យតែព្រមរៀបការ ជីវាថើបតាមចិត្ត
កុំទាន់ថើបឥឡូវ ប្រុសពៅសូមអាណិត ព្រោះអូនមិនជឿចិត្ត ស្នេហ៍ពិតឬយ៉ាងណា ៗ
ចម្រៀងខ្មែរបន្ទាប់ ៖ កុំនឹកអូនអី – ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា