កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ | |||
១ | សព្វសត្វមនុស្សា | ត្រូវការអាហារ | ដាក់ក្នុងជ្រោះជ្រៅ |
ដើម្បីរួមរស់ | សាងយសតទៅ | សព្វឋានលំនៅ | |
តពូជរកស៊ី ។ | |||
២ | បុរាណបានចែង | អាហារនោះឯង | ចែកចេញជាពីរ |
គតិសម្ដែង | គេឯងសម្ភី | ពន្យល់គ្នាគ្នី | |
សាងសុខភិរម្យ ។ | |||
៣ | កាវលិកាហារ | បាយទឹកភោក្តា | ផ្លែឈើនែកនំ |
ចំណុកចំណី | អ្នកឆីតូចធំ | រួមរស់ជួបជុំ | |
ត្រូវការទាំងអស់ ។ | |||
៤ | អាហារនោះឯង | បុរាណបានបែង | ជាពីរដោយស្មោះ |
មានអនាម័យ | អាស្រ័យសុទ្ធសោះ | ល្អសព្វឥតខ្ចោះ | |
ចម្រើនសុខភាព ។ | |||
៥ | អាហារស្មោកគ្រោក | ធ្វើឱ្យមនុស្សលោក | អាប់ឱនទន់ទាប |
បាត់បង់កម្លាំង | រោគខ្លាំងចូលជ្រាប | ឆីច្រើនដួលរាប | |
ស្លាប់ក្លាយផេះផង់ ។ | |||
៦ | មនោសញ្ចេតនា | ក៏ជាអាហារ | មនុស្សម្នាគ្រប់អង្គ |
ត្រចៀកស្ដាប់សោយ | ភ្នែកដោយតាមចង់ | ច្រមុះស្រូបស្រង់ | |
សោយតាមអារម្មណ៍ ។ | |||
៧ | ភ្នែកឃើញបវរ | ច្រមុះស្រង់ល្អ | ត្រចៀកស្តាប់សម |
ចិត្តចេះរីករាយ | សប្បាយហួនហំ | កើតកើនឧត្តម | |
ប្រាជ្ញាវាងវៃ ។ | |||
៨ | ហិតក្លិនអាក្រក់ | សម្លឹងសម្លក់ | ស្តាប់មិនប្រពៃ |
តូចចិត្តទោមនស្ស | សម្រស់រីងរៃ | អារម្មណ៍អស់វៃ | |
ប្រាជ្ញាអាប់សូន្យ ។ | |||
៩ | គតិប្រៀបធៀប | បុរាណរាប់រៀប | ជូនដល់បងប្អូន |
ជម្រាបពូអ៊ំ | តូចធំចៅកូន | តពង្សតាដូន | |
យល់ពីអាហារ ។ | |||
១០ | រស់រានកបកើត | ជួយផ្តល់កំណើត | កាវលិកាហារ |
ទោះក្តៅត្រជាក់ | លោក-អ្នកភោក្តា | សុទ្ធល្អផងណា | |
មានអនាម័យ ។ | |||
១១ | រាប់ត្រឹមប៉ុណ្ណឹង | ជម្រាបឱ្យដឹង | មិនគ្រប់វិស័យ |
មនោសញ្ចេតនា | អាហារថ្លាថ្លៃ | សុទ្ធសឹងតម្លៃ | |
សោយផុតទុក្ខា ។ | |||
១២ | បើបាត់បង់មួយ | ធ្វើឱ្យអ្នកព្រួយ | ខ្វះខាតបញ្ញា |
ខ្សត់ខ្សោយភ្លេចភ្លាំង | ស្លាប់ទាំងអាត្មា | ត្រូវគិតពិចារណ៍ | |
សោយល្អទាំងពីរ ។ | |||
១៣ | ទាត់កកាយចេញ | ក្តីមិនចំណេញ | បោះបង់ចាកទី |
ជ្រើសយកអាហារ | ភោក្តាទាំងពីរ | សោយសុខមូលមីរ | |
ចម្រើនបញ្ញា ។ | |||
១៤ | ភ្លូកភ្លឹកភ្លេចគិត | ស្លាប់ស្លុងគំនិត | សុញ្ញពិចារណា |
យកក្តីអាក្រក់ | ល្អៀងល្អក់អសារ | មិនយល់អាហារ | |
ធ្វើឱ្យហិនហោច ។ | |||
១៥ | គួរសាងផលល្អ | យកក្តីបវរ | ដែលជាប្រយោជន៍ |
កើតជាមនុស្ស | ជម្រុះអសោច | ក្តីក្រហិនហោច | |
កុំមានឡើយណា ។ | |||
១៦ | ទោះទាំងសម្តី | កាយចិត្តគប្បី | គួរគិតពិចារណ៍ |
យកក្តីប្រៀបធៀប | របៀបអាហារ | ឱ្យគេភោក្តា | |
រស់រានបានផង ។ | |||
១៧ | ចាស់ទុំផ្តែផ្តាំ | លោក-អ្នកចំណាំ | រក្សាចាំចង |
ទុកក្នុងគំនិត | ញាតិមិត្តប្អូនបង | ធ្វើល្អតាមផង | |
រុងរឿងក្សេមក្សាន្ត ។ | |||
១៨ | គ្រប់ទីទិសា | កន្លែងធ្វើការ | រុងរឿងថ្កើងថ្កាន |
យល់ន័យអាហារ | ភ្លឺថ្លាថ្កើងថ្កាន | គ្រួសារនឹងបាន | |
មង្គលឧត្តម ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្រលាញ់ឡានពេក – កំណាព្យខ្មែរ