ចុចស្តាប់ចម្រៀង កន្លង់ផ្ញើប្រាណ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
អត្ថបទចម្រៀងខ្មែរ៖ កន្លង់ផ្ញើប្រាណ
១ – បុប្ផាស្រស់ល្អត្រចង់ នាំឲ្យកន្លង់ចង់ក្រេបលំអង
បើឃើញផ្ការីកម្ដងៗ ទុក្ខសោកសៅហ្មង រលាយរលត់ពីឱរា
២ – ផ្កាអើយគួរអាសូរចិត្ត ទុក្ខសោករួមរឹតព្រោះក្ដីស្នេហា
សូមផ្ញើទាំងខ្លួននិងសង្ខារ បើសិនមិនមេត្តា កន្លង់លាផ្កាវិលទៅស្រុកវិញ
បន្ទរ – ស្រណោះរដូវផ្ការីក សន្សើមរោយពីមេឃផ្ការីកដោយគ្មានទោម្នេញ
ស្រង់ជាតិមិនឲ្យឃ្លាតឃ្លាចេញ ស្នេហាពោរពេញវេញជាប់មិនអាចស្រាយបាន
៣ – បើចិត្តកន្លង់ស្មោះម្ល៉ឹងៗ ម្ដេចនៅតែខឹងទួញយំបោកប្រាណ
ឬមួយកន្លង់ជាតិតិរច្ឆាន មិនសមផ្ញើប្រាណ ទើបបានជាផ្កាមិនត្រាប្រណី ៕
ចម្រៀងខ្មែរ៖ កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត