Tuesday , April 9 2024

អាល័យស្នេហ៌ស្រុកម៉ាឡៃ – កំណាព្យខ្មែរ

អាល័យស្នេហ៌ស្រុកម៉ាឡៃ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

អាល័យស្នេហ៌ស្រុកម៉ាឡៃ - កំណាព្យខ្មែរ

អាល័យស្នេហ៍ស្រុកម៉ាឡៃ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្រុកម៉ាឡៃថ្លៃនួនល្អងបងសច្ចា
ខែវស្សាចារចំណាំចាំជួបជួន
ភ្លៀងជោកជាំនាំដួងចិត្តស្អិតស្នេហ៍ស្ងួន
ភ្លៀងធ្លាក់ស្ទួនខ្លួនត្រជាក់ស្ទាក់បំណង ។
ចាំមិនជួបផ្គួបរងាលាត្រឡប់
ស្តាយសំណព្វកប់យោបល់យល់ចិត្តប៉ង
សែនសោកស្តាយឆ្ងាយពីគ្នាលានួនល្អង
បាត់ដំបងឆ្លងប៉ោយប៉ែតហេតុមិនជួប ។

កំណាព្យពេញនិយមបន្ទាប់ ៖ កំរៀង ភ្នំព្រឹក្ស សំពៅលូន អនុស្សាវរីយ៍ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *