អាល័យស្នេហ៌ស្រុកម៉ាឡៃ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

អាល័យស្នេហ៍ស្រុកម៉ាឡៃ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ស្រុកម៉ាឡៃ | ថ្លៃនួនល្អង | បងសច្ចា |
| ខែវស្សា | ចារចំណាំ | ចាំជួបជួន | |
| ភ្លៀងជោកជាំ | នាំដួងចិត្ត | ស្អិតស្នេហ៍ស្ងួន | |
| ភ្លៀងធ្លាក់ស្ទួន | ខ្លួនត្រជាក់ | ស្ទាក់បំណង ។ | |
| ២ | ចាំមិនជួប | ផ្គួបរងា | លាត្រឡប់ |
| ស្តាយសំណព្វ | កប់យោបល់ | យល់ចិត្តប៉ង | |
| សែនសោកស្តាយ | ឆ្ងាយពីគ្នា | លានួនល្អង | |
| បាត់ដំបង | ឆ្លងប៉ោយប៉ែត | ហេតុមិនជួប ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ កំរៀង ភ្នំព្រឹក្ស សំពៅលូន អនុស្សាវរីយ៍ – កំណាព្យខ្មែរ