Friday , June 21 2024

អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ

អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

អនុស្សាវរីយ៍បាត់ដំបង – កំណាព្យខ្មែរ

អនុស្សាវរីយ៍បាត់ដំបង – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ភ្នំសំពៅនៅបាណន់បន់ប្រាថ្នា
ជួបជីវ៉ាថ្លាជីវិតនិត្យនែបប្រាណ
ទោះបីស្លាប់ចាប់ជាតិថ្មីស្រីចាំឋាន
សូមក្សេមក្សាន្តបានរួមស្នេហ៍ថែបណ្តាំ ។
ទឹកហូរហួសជ្រោះសេកសកខកមួយគ្រា
ស្រីសូមលាពៀរចម្លងឆ្លងតាមកម្ម
ព្រួយព្រាត់ប្រាសផ្លាស់លំនៅទៅរាប់ឆ្នាំ
ពាក្យពេចន៍ផ្តាំចាំពាក្យពៅនៅមានន័យ ។
ផ្លូវរលាក់ទាក់អារម្មណ៍ខំត្រាច់ចរ
រួមអំណរល្អជិតជុំភ្នំព្រឹក្សព្រៃ
ស្រុកសំឡូតស្រូតទាំងព្រឹកនឹកមមៃ
សួគ៌ាល័យនៃជីវិតពិតត្រកាល ។
ឋានធម្មជាតិលាតលាស់ថ្មីដីចម្ការ
ដូចរចនាថ្លាបំព្រងគ្រងកម្រាល
លម្អភ្នំជុំខៀវជិតពិតត្រអាល
ស្រូបស្រស់ស្រាលថ្នាលខ្ពស់ទាបរៀបជុំជិត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ថ្លាគំនិត ពិតមិនខឹង – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *